Thursday, June 21, 2018

ពិសោធន៍ Dipole Antenna in Phnom Penh


    I.      សេចក្ដី​ផ្ដើម​

ទូរទស្សន៍ វិទ្យុ អាយកូម និងទូរស័ព្ទចល័ត ទាំងអស់នេះកំពុងតែប្រើប្រាស់ប្រេកង់ជាក់លាក់មួយក្នុងការផ្សព្វផ្សាយសញ្ញា (Signal) ទៅលើតំបន់ផ្សេងៗគ្នា។ ការផ្សព្វផ្សាយទាំងនេះចាំបាច់ត្រូវតែមានអង់តែនដើម្បីចាប់ និង ទទួល signal ពីឧបករណ៍មួយទៅឧបករណ៍មួយទៀត​ ដូចនេះហើយបានជាយើងមានការរចនាអង់តែន Dipole សម្រាប់ចាប់យក Power Gain ដែលបុស្តិ៍វិទ្យុនីមួយៗផ្សាយចេញ។ អង់តែនដែលបានរចនាឡើងនេះអាចគ្របដណ្តប់ក្នុងចន្លោះប្រេកង់ (Frequency band of VHF) ពី 88 MHz-108 MHz ប្រេកង់ Center គឺ 98 MHz គោលបំនងសំខាន់របស់យើងគឺវិភាគ និង​ ពិភាក្សាពី Power Gain ដែលបុស្តិ៍វិទ្យុផ្សាយចេញនៅទីក្រុងភ្នំពេញ​ (កម្ពុជា) តាមរយៈអង់តែនយើងចាប់បាន។


    II.     ទ្រឹស្តី dipole antenna​​

តាមទ្រឹស្តីដើម្បីរចនា Dipole antenna យើងត្រូវអនុវត្តិន៍រូបមន្តដូចខាងក្រោម៖


សម្ភារៈសម្រាប់ design antenna

·      BNC CONNECTOR ប្រើសម្រាប់ភ្ជាប់ពីខ្សែទៅអង់តែន​ និង ពីខ្សែទៅ spectrum analyzer
·      Coaxial cable RG-58/u​ ប្រើសម្រាប់ភ្ជាប់ពីអង់តែនទៅ spectrum analyzer និង ជាអ្នកបញ្ជូន signal
·      ខ្សែទង់ដែង ជាខ្សែដែលចម្លងអគ្គីសនី សម្រាប់ធ្វើ element dipole, element reflector និង​ element director
·      ឬស្សី ឬ ឈើ សម្រាប់ធ្វើដងរបស់អង់តែន

    III.      សម្ភារៈ និង វិធីសាស្ត្រ

·         Oscilloscope
Oscilloscope (scopes) គឺជាឧបករណ៍សម្រាប់តេស្ត និង បង្ហាញទិន្នន័យvoltage signal ជា រលក តំណាងឲ្យការមើលឃើញនៃការប្រែប្រួលvoltage ក្នុងពេលណាមួយ។​ អ័ក្សឈរ (Y) ជា voltage measurement និង អ័ក្សដេក ជា time
          ព៏តមានសំខាន់ៗនៅលើក្រាប oscilloscope:
§  Voltage and current signals when operating as intended.
§  Signal anomalies.
§  Calculated frequency of an oscillating signal and any variations in frequency.
§  Whether a signal includes noise and changes to the noise.
·         Signal Generator
Signal Generator គឺជាឧបករណ៍អេឡិចត្រូនិកដែលបង្កើត repeating non-repeating signal អេឡិចត្រូនិក នៅក្នុង analog digital domain ហើយ​ signal generator ត្រួវបានបង្កើតឡើងដើម្បីប្រើប្រាស់ក្នុងការ designing, testing, troubleshooting និង​ការជួសជុលឧបករណ៍អេឡិចត្រូនិកឬឧបករណ៍អេឡិចត្រូកូស្តារ។
·         Spectrum Analyzer
Spectrum Analyzerត្រវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងអេឡិចត្រូនិចដើម្បីវិភាគ frequency spectrum នៃ Radio Frequency (RF) ។​​ បើក្រឡេកទៅមើល spectrum នៃ signal យើងអាចបង្ហាញធាតុនៃ signal ហើយជាក់ស្តែងនៃការផលិត circuit របស់ពួកគេមិនអាចធ្វើទៅបានដោយប្រើមធ្យោបាយផ្សេង។ Spectrum analyzer អាចធ្វើការវាស់វែងនិងមានមុខងារច្រើន​ ហើយមានន័យថាឧបករណ៍នេះមានតម្លៃណាស់សម្រាប់ RF design development និង​ test laboratories
·         RG-58 Cable
RG-58 cable can be used for moderately high frequencies. Its signal attenuation depends on the frequency, e.g. from 10.8 db per 100m (3.3 db per 100 feet) at 50 MHz to 70.5 db per 100m (21.5 db per 100 feet) at 1 GHz.

    IV.      ពិសោធន៍

ពិសោធន៍នេះធ្វើឡើងនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅមុខអគារ C ដែលត្រូវនឹង Google map ក្នុងរយៈទទឹង និង បណ្តោយ ។
មុននឹងធ្វើការពិសោធន៍យើងបានធ្វើតេស្តទៅលើភ្លើង AC ដែលយើងប្រើប្រាស់ប្រចាំថ្ងៃ ហើយឃើញថា​ AC Voltage​ គឺ 215V ដែលអាច Support ឲ្យ Spectrum Analyzer របស់យើងតំណើរការបាន។​ ចំពោះបរិស្ថានដែលនៅជុំវិញក្នុងការពិសោធន៍ យើងសង្កេតឃើញថាមានដើមឈើកម្ពស់ប្រហែល ២០ម៉ែត្រ (ដើមអំពិលទឹកបារាំង)​ ហើយនៅជិតអគារ បីជាន់កម្ពស់ប្រហែល១៥ម៉ែត្រ។

យើងតេស្តដោយជ្រើសរើសបួនស្ថានីយ៍វិទ្យុមាន​ដូចជា 89MHz, 93.3MHz, 98MHz, 100.7MHz និង 102.5MHz ដើម្បីវាស់រក Power Gain ដែលបុស្តិ៍នីមួយៗផ្សាយចេញ​មក​ ក្នុងកំឡុងពេលធ្វើពិសោធន៍យើងបានបង្វិលអង់តែនមួយជុំ(៣៦០ដឺក្រេ) យ៉ាងយឺតៗ ដើម្បីស្វែងរកត្រង់ទិសដៅណាមួយ ដែលមាន Power Gain ធំជាងគេ រួចកត់ត្រានូវទិន្នន័យ។
ការពិសោធ​ន៍យើងធ្វើឡើងជាពីរដំណាក់កាល៖

1.    ដំណាក់កាលទី១​ តេស្តខ្សែខ្លី​(២.២ម៉ែត្រ)

តេស្ត spectrum analyzer ជាមួយ Dipole antenna ដោយប្រើខ្សែ RG58/U ប្រវែង ២.២ ម៉ែត្រ មុននឹងយើងចាប់ផ្តើមធ្វើការពិសោធន៍យើងត្រូវ ភ្ជាប់ខ្សែ RG58/U រវាង spectrum analyzer និង​ Yagi antenna  អោយជាប់ជាមួយគ្នាដោយប្រើ BNC Connector ។​



2.    ដំណាក់កាលទី២​ តេស្តខ្សែវែង(២០.៨ម៉ែត្រ)

យើងតេស្តដូចគ្នាដែរ បុស្តិ៍វិទ្យុយើងជ្រើសរើសយកដដែល ប៉ុន្តែ direction យើងយកតាមទិន្នន័យ ពេលតេស្តខ្សែខ្លី​ ព្រោះដើម្បីងាយស្រួលយកទិន្នន័យមកប្រៀបធៀបគ្នា និង​ស្រួលពិភាក្សា។​



    V.      ពិភាក្សា និង​ លទផល


station1
station2
station3
station4
station5
Cable
89MHz
93.3MHz
98MHz
100.7MHz
102.5MHz
Cable 2.2m
-38.83
-46.66
-42.77
-37.62
-31.25
Cable 20.8m
-44.08
-51.31
-46.38
-39.1
-33.92
direction
NW302
SE124
NW328
NE65
S158




            

         
តាម Fig.1 យើងសង្កេតឃើញថាតាមទិន្នន័យដែលទទួលបាន ការពិសោធន៍ដោយប្រើខ្សែខ្លីទទួលបាននូវ Power Gain ល្អជាងការពិសោធន៍ដោយប្រើខ្សែវែង​ ដោយយើងធ្វើការតេស្ត ក្នុងទិសដៅដូចគ្នា កន្លែងតេស្តតែមួយ និង បុស្តិ៍វិទ្យុដូចគ្នា៕

    VI.      សន្និដ្ឋាន

សរុបសេចក្តីមកការ design antenna ពិតជាផ្តល់នូវគុណប្រយោជន៍​ដល់ការសិក្សា និង​ ការស្រាវជ្រាវ ផ្នែកអង់តែន​ ឲ្យបានកាន់តែស៊ីជម្រៅ​ ហើយនិងអាចឲ្យយើងមានគំនិតចេះ design អង់តែនបានដោយខ្លួនឯង។ ​ចំពោះការពិភាក្សារបស់យើងឃើញថាការពិសោធន៍ខាងលើមិនទាន់បានល្អឥតខ្ចោះនៅឡើយទេ គឺដោយសារអង់តែនយើង design ដោយដៃគ្មានស្តង់ដារបើប្រៀបធៀបទៅនឹងអង់តែនគេដែលមានស្តង់ដារច្បាស់លាស់​ និង យើងគ្មានឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់ទាំងការ design និង ទាំងការវាស់វែង។​ មួយវិញទៀតគឺបាត់បង់ថាមពលតាមរយៈការបាំងដើមឈើ បាំងអគារធំៗជាដើម។
ជាចុងក្រោយប្រសិនបើយើងមានឧបករណ៍គ្រប់គ្រាន់យើងនឹងធ្វើការពិសោធន៍ម្តងទៀតឲ្យបានទិន្នន័យល្អ និង ម៉ត់ចត់ជាងនេះ។


·   0